ដើមកំណើតជាតិខ្មែរ
ក្នុងការសិក្សាអំពីអរិយធម៌ខ្មែរ យើងតែងតែជួបនូវបញ្ហាចោទឡើងជានិច្ច កត្តាទាំងនេះហើយដែលធ្វើអោយអ្នក សិក្សាស្រាវជ្រាវ ខិតខំដោះស្រាយដោយបញ្ចេញមតិយោបល់ប្លែក មានពេលខ្ល៖យោបល់ទាំងនោះមានលក្ខណៈផ្ទុយគ្នាទាំងស្រុងទៀតផង។ ជាទូទៅគេតែងតែភ្ជាប់ជនជាតិខ្មែរទៅននឹងជនជាតិណាមួយផ្សេងទៀត ដែលមានអរិយធម៌ខ្ពស់ រដូវជឿនលឿនជាង ដើម្បីរក្សានូវអត្ថិភាពរបស់ខ្មែរ ។
១ មតិទី១ ស្ដីពីរដើមកំណើតជាតិខ្មែរ
តាមមតិទី១នេះគេបានទទួលស្គាល់ថា ខ្មែរជាជាតិអន្តោប្រវេសន៍ចេញពីប្រទេសឥណ្ឌា។ហើយបានចូល មករាតត្បាតដណ្ដើមទឹកដីរបស់ជនជាតិដើមមួយ។ ជាតិដើមនោះគឺជនជាតិក្នុងអំបូរម៉ាឡាយួប៉ួលីណេស៊ីយែន ឬអួស្រ្តួណេស៊ីយែន គឺស្ថិតក្នុងអំបូរភាសារនិយាយរបស់ជនជាតិដែលរស់នៅលើកោះនៃមហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីភិច (នេះគឺជាទស្សនះរបស់លោក ហេនដ្រឹកគែរ ) ។ មានអ្នកប្រាជ្ញមួយចំនួនទៀត ដូចជាលោក អាដេម៉ាឡឺក្លែរ និងលោក ព្បែរគួរួ ក៏ទទួលស្គាល់នូវទស្សនះខាងលើនេះផងដែរ ។
លោកព្បែរគួរួថែមទាំងបានបញ្ជាក់ទៀតថា ជាជាតិខ្មែរ មនប្រហែលជាត្រូវពួក ឌ្រាថិទ រឺអារ្យ័ន បានច្រានអោយចេញពីប្រទេសឥណ្ឌា ក្នុងនោះមានមួយចំនួនបានចូលមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជាសព្វថ្ងៃ ។
តាមមតិទី២នេះបានសន្និដ្ឋានថា ខ្មែរជាជនជាតិពិសេសមួយដែលស្ថិតនៅក្នុងក្រុមខ្មែរ មន ដែលបានមកកកើតឡើង និងរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ តាំងពីបុរេប្រវត្តិមកម្ល៉េះ (នេះគឺជាយោបល់របស់លោក ប៊ែរណាហ្វ៊ីលីពក្រោសឺ លឹយេ អតីតអភិរក្សអង្គរ និងលោកម៉ាសែលតាឡាបួ ) ។ លោកទាំងពីរបានយល់ឃើញថា ក្នុងសម័យបុរេប្រវត្តិសាស្រ្ដ មានហ្វូងមនុស្សជាច្រើនក្រុមបានចេញដំណើរពភូមិភាគខាងជើងហើយចូលមកតាំងលំនៅ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ គឺពួកអូស្រ្ដូ ឡូអ៊ីត ពួកមេឡាណេស៊ីយ៉ាង ។
អំបូរមន ខ្មែរគឺជាពូជកាត់ផ្សំរវាងពួកឥណ្ឌូណេស៊ីយ៉ាង និងពួកមេឡាស៊ីយ៉ាង ហើយបានមករស់នៅរាយប៉ាយលើទឹកដី ដែលលាតសន្ធឹងលើជ្រោយឥណ្ឌូចិន ជ្រោយម៉ាឡាយួ រហូតដល់ព្រំប្រទល់នៃប្រទេសឥណ្ឌា ។
ដូចនេះមានន័យថាប្រសិនបើគ្មាននាងនាគ ដែលជាម្ចាស់ស្រុកខ្មែរនោះទេ បព្រះថោង ឬ កៅណ្ឌិន្យ ដែលមានប្រភព មកពីឥណ្ឌា គឺពុំមានលទ្ធភាពមកទាក់ទងជាមួយនាងនាគដែលជារាជ
បុត្រីនៃនគរហ្វូណន ឬកោះគោកធ្លកនេះបានដែរ ។ពោលគឺបើគ្មានខ្មែរជាម្ចាស់ស្រុកនៅលើកោះគោកធ្លកនេះទេ ពួកឥណ្ឌាក៏មិនអាចមានលទ្ធភាពមកធ្វើការផ្សព្វផ្សាយ អរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរនោះដែរ ។
គឺអំបូរខ្មែរ មនឬជាជនជាតិ ខមនេះឯង ដែលមានដើមកំណើតនៅលើទឹកដីខ្មែរពិតប្រាកដ ។
No comments:
Post a Comment