ការគុណចំនួនពីរខ្ទង់ដោយមាត់ទទេ មិនមែនជាការលំបាកណាស់ណាទេ កាលណាគេចេះបច្ចេកទេសគិតលេខលឿន ដោយបំបែកចំនួនដែលត្រូវគុណឲ្យទៅជាលេខតូចល្មម ដែលគេអាចគិតដោយមាត់ទទេបាន។ ឧទាហរណ៍ 63 X 27 យើងអាចសរសេរទៅជា 63X(9X3) បន្ទាប់មក យក 63 គុណនឹង 9 (មិនលំបាកគិតដោយមាត់ទទេ នោះទេ) រួចយកផលគុណដែលយកឃើញមក គុណនឹង3បន្តទៀត។
63X9=567
567X3=1701
ដូច្នេះ 63 គុណនឹង 27 ស្មើ នឹង 1701 ។
ចំណាំ ក្បួននេះអនុវត្តបានចំពោះចំនួនពីរខ្ទង់ដែលអាចបំបែកជាផលគុណនៃចំនួនមួយខ្ទង់បាន (បំបែកដូចមេលេខ)។
No comments:
Post a Comment