ក្បាច់គុនល្បុក្កតោ
ក្បាច់ល្បុក្កតោ មិនមែនក្បាច់ប្រដាល់ ហើយក៏មិនមែនជារបស់ថៃដែរ បងប្អូនខ្មែរពិតជាបានដឹងច្បាស់ថា ក្បាច់គុន ល្បក្កតោជារបស់ខ្មែរគ្រាន់តែមនុស្សភាគច្រើនមិនដែលបានដឹងច្បាស់ អំពីបច្ចេកទេស និងស្នៀតប្រយុទ្ធផ្សេងៗតែប៉ុណ្ណោះ ភាគច្រើនធ្លាប់តែបានឃើញត្រឹមតែឃើញប្រដាល់សេរីដែលបង្ហាញក្នុង ការប្រកួតតាមទូរទស្សន៍ សង្វៀនអីប៉ុណ្ណោះ។ ក្បាច់គុនល្បក្កតោខ្មែរ ក្បាច់ គុន ល្បក្កតោ ខ្មែរ តាមពិតខ្មែរមានប្រវត្តិជាពូជអ្នកចំបាំង ពូជអ្នកប្រយុទ្ធ និងពូជអ្នកគុននិយម។ ទឹកដីមហានគរដ៏រុងរឿងដល់កំពូល ក៏ដោយសារបុព្វបុរសខ្មែរជាអ្នកខ្លាំង ពូកែខាងសិល្ប៍សាស្ត្រ និងយុទ្ធសិល្ប៍។ បើតាមកំណត់ត្រាលោក ជីវ តាក្វាន់ បានបញ្ជាក់ថា ខ្មែរពូកែច្បាំង ពិសេសវីរៈមហាក្សត្រខ្មែរ សុទ្ធសឹងជាអ្នកខ្លាំងពូកែធ្វើសឹកសង្គ្រាម។ សឹកសង្គ្រាមសម័យបុរាណ ត្រូវការអ្នកចេះក្បាច់គុន តាមរយៈភាពរុងរឿងនៃសម័យមហានគរ បញ្ជាក់ថា ខ្មែរគ្រប់ស្រទាប់ តាំងពីស្តេចដល់រាស្ត្រសាមញ្ញ ពិតជាអ្នកប្រកបដោយទេពកោសល្យខាងក្បាច់គុន យ៉ាងសំបូរបែប។ អាចនិយាយបានថា មិនចាញ់ជនជាតិចិនសម័យដើមនោះទេ ដែលពួកគេយកក្បាន់គុនជាគោលក្នុងការប្រយុទ្ធសឹងសង្គ្រាមអីជា ដើម តែខុសគ្នាត្រង់ថា ជនជាតិអាចរក្សាក្បាន់គុនរបស់ពួកគេ ដល់បច្ចុប្បន្នរហូតក្លាយទៅជាសិល្បៈកីឡាមួយប្រភេទដែលត្រូវបាន គេយកមកហ្វឹកហាត់សឹងតែទូទាំងពិភពលោក។ ចំណែកខ្មែរវិញដោយសារតែបាត់បង់បន្តិចៗម្ដងៗ លុះដល់បច្ចុប្បន្ននេះក្បាច់គុនខ្មែរ (ល្បុក្កតោ) សឹងតែគ្មានរូបរាងទៅហើយតែយ៉ាងណាក៏នៅមានបន្សល់ខ្លះៗផងដែរ ក្បាច់គុនល្បុក្កតោមានប្រវត្តិប្រហែលជា ២ពាន់ឆ្នាំមកហើយ។ អ្វីទៅហៅថា ល្បុក្កតោ? ពាក្យថា៖ ល្បុក្ក = វាយ ឬ ក្បាច់គុន តោ = សត្វតោ ឬ អនុភាព រួមសេចក្តីមក ពាក្យថា “ល្បុក្កតោ” មានន័យថាជាកំពូលក្បាច់គុន ប្រកបដោយអនុភាព ឬ ជាក្បាច់គុនខ្លាំងដូចសត្វតោ។ ក្បាច់គុនល្បុក្កតោចែកជា ១២មេ ហើយក្នុងមួយមេៗ មានរាប់រយក្បាច់។ ជាក់ស្ដែង! លោកអ្នកធ្លាប់បានមើល វីដេអូ រឿកែងឆេះជង្គង់ហោះ ដែលសម្ដែងដោយលោក Tonny Jaa ជាជនជាតិខ្មែរសុរិនដែរឬទេ? បើបានមើល អ្នកនឹងដឹងហើយថា វាអស្ចារ្យកម្រិតណានោះ? តាមពិតវាជាក្បាច់គុនខ្មែរសុទ្ធសាធ ១០០% បែរជាពួកសៀមមិនព្រមទទួលស្គាល់នោះទេ សូម្បីតែ Tonny Jaa ជាអ្នកសម្ដែលផ្ទាល់ក៏បានបញ្ជាក់ដែរថា ជាក្បាច់ល្បុក្កតោខ្មែរ ប៉ុន្តែសព្វថ្ងៃពួកសៀម នៅតែក្បាលរឹងប្រើឈ្មោះថា «ក្បាច់ មួយថាយ» ទៅវិញ។ ក្បាច់គុនល្បុក្កតោ ជាព្រលឹងវប្បធម៌ខ្មែរសុទ្ធសាធ ដែលដូនតាខ្មែរយើងបន្សល់ទុកអោយ។ ដូច្នេះដើម្បីអភិរក្សមរតកដែលមិនអាចកាត់ថ្លៃបាននេះ អោយបានគង់វង្ស សូមកូនខ្មែរចូលរួមហ្វឹកហាត់ និងជំរុញការយកចិត្តទុកដាក់ ព្រមទាំងបណ្តុះទឹកចិត្តអោយស្រឡាញ់ក្បាច់គុនខ្មែរ ពិសេសក្បាច់គុនល្បុក្កតោ តាមទិសស្លោក “ខ្មែរហាត់គុនខ្មែរ” ខ្ញុំគិតថានឹងហាត់គុនល្បុក្កតោនៅថ្ងៃណាមួយដើម្បីសុខភាពពិសេស ទៀតគឺ ជួយថែរក្សាវប្បធម៌ខ្មែរផងដែរ ព្រោះការហាត់កីឡាប្រភេទនេះ ក៏ជាចំណាប់អារម្មណ៍របស់ខ្ញុំដែរ ដោយសារតែខ្ញុំក៏ ធ្លាប់ជាអតីតកីឡាករ តេខ្វាន់ដូ ជំរើសជើងឯងទូទាំងប្រទេស ម្នាក់ដែរ។